១. លោកស្រីសារការី អេង គីមសួគ៌
បញ្ចប់ការសិក្សាពីសាលាភូមិន្ទសារការីនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ប្រទេសកម្ពុជា
បរិញ្ញាប័ត្រជាន់ខ្ពស់ជំនាញនីតិភូមិបាល និងនីតិបេតិកភណ្ឌពីមហាវិទ្យាល័យហ្សង់ មូឡាំង លីយ៉ុង ៣ នៃប្រទេសបារាំង
ជំនាញអនុវត្ត៖ អចលនវត្ថុ ពាណិជ្ជកម្ម គ្រួសារ សន្តតិកម្ម
ទូរស័ព្ទ៖ (+៨៥៥) ១២ ៩២៧ ០៧២ អ៊ីម៉ែល៖ kimsour@sky-notary.com
លោកស្រី អេង គីមសួគ៌ គឺជាប្រធានមន្ទីរ និងជាស្ថាបនិកនៃមន្ទីរសារការី អេស ខេ វ៉ាយ នៃ ព្រះរាជាណាចក្រកម្ពុជា។ លោកស្រីបានបញ្ចប់ការសិក្សាពីសាលាភូមិន្ទសារការីនៃ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការនៃព្រះរាជាណាចក្រកម្ពុជា ហើយបានបំពេញការងារនៅមន្ទីរសារការី « SCP Jean-Pierre PROHASZKA, Lionel MONJEAUD, Cédric PRETET, Benjamin DUMONTET-Marion PIERSON et Nicolas LEMENEUR, Notaires associés» នៅទីក្រុងលីយ៉ុង ប្រទេសបារាំង និងទទួលបានចំណេះដឹង និងបទពិសោធន៍ជាច្រើនពីសារការីបារាំង។ លោកស្រី អេង គីមសួគ៌ មានបទពិសោធន៍ជាច្រើនឆ្នាំក្នុង វិស័យពាណិជ្ជកម្ម និងអចលនវត្ថុជាមួយអតិថិជនជាតិ និងអន្តរជាតិ។ ជំនាញអនុវត្តរបស់គាត់រួមមានវិស័យពាណិជ្ជកម្ម ពន្ធដារ គម្រោងប្រតិបត្តិការ ហិរញ្ញប្បទានធំៗ កម្ចី រ៉ែ ថាមពល ប្រេងនិងឧស្ម័ន ប្រតិបត្តិការដីធ្លី អគារសហកម្មសិទ្ធិ គ្រួសារ សន្តតិកម្ម និងការស្រាវជ្រាវ និង ផ្ទៀងផ្ទាត់លើឯកសារនានា។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញនីតិភូមិបាល និងបេតិកភណ្ឌពីសាកលវិទ្យាល័យ ហ្សង់ មូឡាំង លីយ៉ុង ៣នៃប្រទេសបារាំង ហើយបានទទួលសញ្ញាបត្របរិញ្ញាបត្រពីរភាសាផ្នែកនីតិឯកជន និងនីតិប្រៀបធៀបពីសាកលវិទ្យាល័យលុយមីញ៉ែ លីយ៉ុង ២ ប្រទេសបារាំង និងសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រទេសកម្ពុជា។ លោកស្រី អេង គីមសួគ៌និយាយភាសាខ្មែរ អង់គ្លេស និងបារាំង ។
២.លោកសារការី សែន សេងថៃ
បញ្ចប់ការសិក្សាពីសាលាភូមិន្ទសារការីនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ប្រទេសកម្ពុជា
បរិញ្ញាប័ត្រជាន់ខ្ពស់ជំនាញនីតិជំនួញ និងនីតិធានារ៉ាប់រង ពីមហាវិទ្យាល័យហ្សង់ មូឡាំង លីយ៉ុង ៣ នៃប្រទេសបារាំង
ជំនាញអនុវត្ត៖ អចលនវត្ថុ ធនាគារ គ្រួសារ សន្តតិកម្ម
ទូរស័ព្ទ៖ (+៨៥៥) ១២ ៣០ ៩១ ១៥ អ៊ីម៉ែល៖ sengthai@sky-notary.com
លោក សែន សេងថៃ គឺជាអនុប្រធានមន្ទីរ និងជាស្ថាបនិកនៃមន្ទីរសារការី អេស ខេ វ៉ាយ នៃព្រះរាជាណាចក្រកម្ពុជា ហើយទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកនីតិធុរកិច្ច និងធានារ៉ាប់រងពីសាកល វិទ្យាល័យហ្សង់មូឡាំង លីយ៉ុង ៣ នៃសាធារណរដ្ឋបារាំង និងសញ្ញាបត្របរិញ្ញាបត្រពីរភាសាផ្នែក នីតិឯកជន និងនីតិប្រៀបធៀបពីសាកលវិទ្យាល័យ លុយមីញ៉ែ លីយ៉ុង ២ និង សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ។ ជាមួយគ្នានេះផងដែរ គាត់ក៏បានបញ្ចប់ ការបណ្តុះបណ្តាលនៅសាលាភូមិន្ទសារការីនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ។ គាត់ធ្លាប់បានបំពេញ ការងារនៅមន្ទីរសារការី “ SCP DELESALLE, DEPONDT, ARSEGUEL-MEUNIER, GALLIEZ, DELESALLE, Notaires Associés ” ដែលជាមន្ទីរសារការីមាន កិត្តិនាមល្បីល្បាញនៅទីក្រុងប៉ារីស ដោយ ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ល្អៗពីសារការីបារាំង។ គាត់មានបទពិសោធន៍ជាច្រើនក្នុងការ ផ្តល់ការប្រឹក្សាដល់អតិថិជនជាតិ និងអន្តរជាតិលើវិស័យជាច្រើនដូចជាការអភិវឌ្ឍ និងការគ្រប់គ្រង អចលនវត្ថុ សំណង់ ការលក់ទិញ ហ៊ីប៉ូតែក ការជួល ការស្រាវជ្រាវ និងផ្ទៀងផ្ទាត់លើអចលនវត្ថុ គ្រួសារ សន្តតិកម្ម ពាណិជ្ជកម្ម និងពន្ធដារ។ គាត់ជាសាស្រ្តាចារ្យបង្រៀនផ្នែកនីតិឯកជននៅសាកលវិទ្យាល័យ មួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានដូចជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ចជាដើម ។ គាត់និយាយភាសាខ្មែរ អង់គ្លេស និងបារាំង ។
៣. លោកសារការី អ៊ី ម៉ានោ
បរិញ្ញាប័ត្រជាន់ខ្ពស់ជំនាញនីតិអចលនវត្ថុ ពីមហាវិទ្យាល័យហ្សង់ មូឡាំង លីយ៉ុង ៣ នៃប្រទេសបារាំង
ជំនាញអនុវត្ត៖ អចលនវត្ថុ ការងារ ហិរញ្ញប្បទាន និងពន្ធដារ
ទូរស័ព្ទ៖ (+៨៥៥) ៦១ ៨៨៦ ៨៨៦ / ១៥ ៨៨៦ ៨៨៦ អ៊ីម៉ែល៖ manou@sky-notary.com
លោក អ៊ី ម៉ានោ គឺជាសារការី និងជាស្ថាបនិកនៃមន្ទីរសារការី អេស ខេ វ៉ាយនៃ ព្រះរាជាណាចក្រ- កម្ពុជា។ លោក អ៊ី ម៉ានោ ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជំនាញនីតិទ្រព្យសម្បត្តិពីសាកល វិទ្យាល័យ ហ្សង់មូឡាំង លីយ៉ុង ៣ នៃសាធារណរដ្ឋបារាំងហើយបានទទួលសញ្ញាបត្របរិញ្ញាបត្រពីរ ភាសាផ្នែកនីតិឯកជន និងនីតិប្រៀបធៀបពីសាកលវិទ្យាល័យ លុយមីញ៉ែ លីយ៉ុង ២ ប្រទេសបារាំង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ គាត់មានបទពិសោធន៍ ការងារជាច្រើនឆ្នាំជាមួយក្រុមមេធាវីក្នុងស្រុក ស្ថាប័នរាជរដ្ឋាភិបាល និងក្រុមហ៊ុនមូលបត្រ ។ ជំនាញ អនុវត្តរបស់គាត់រួមមានការផ្តល់ការប្រឹក្សាយោបល់ជូនអតិថិជនលើវិស័យគ្រួសារ ពាណិជ្ជកម្ម ការងារ អចលនវត្ថុ ការសាងសង់ ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងវិស័យមូលបត្រ។ គាត់និយាយភាសាខ្មែរ អង់គ្លេស និងបារាំង ។